យេរេមា 16:8-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ឯ​ផ្ទះ​ដែល​គេ​កំពុង​ស៊ី‌លៀង នោះ​មិន​ត្រូវ​ឲ្យ​ឯង​ចូល​ទៅ​អង្គុយ​ស៊ី​ផឹក​ជា​មួយ​នឹង​គេ​ដែរ

9. ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល នៅ​គ្រា​អាយុ​ឯង ហើយ​នៅ​ចំពោះ​ភ្នែក​ឯង នោះ​អញ​នឹង​ធ្វើ​ឲ្យ​សំឡេង​រីក‌រាយ និង​សំឡេង​អរ​សប្បាយ​ព្រម​ទាំង​សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី​បាត់​ចេញ​ពី​ទី​នេះ​ទៅ។

10. លុះ​កាល​ណា​ឯង​បាន​ប្រាប់​ពាក្យ​ទាំង​នេះ ដល់​ជន‌ជាតិ​នេះ​រួច​ជា​ស្រេច ហើយ​គេ​សួរ​ឯង​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​គ្រប់​ទាំង​ការ​អាក្រក់​យ៉ាង​ធំ​នេះ​ទាស់​នឹង​យើង​ដូច្នេះ តើ​យើង​មាន​សេចក្តី​ទុច្ចរិត​ណា ឬ​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ណា ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង

11. នោះ​ឯង​ត្រូវ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គឺ​ដោយ​ព្រោះ​ពួក​ព្ធយុ‌កោ​របស់​ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​អញ ទៅ​តាម​ព្រះ​ដទៃ ព្រម​ទាំង​គោរព ហើយ​ថ្វាយ‌បង្គំ​ដល់​វា​ផង គេ​បាន​បោះ‌បង់​ចោល​អញ ឥត​ដែល​រក្សា​ច្បាប់​អញ​ឡើយ

យេរេមា 16