19. ឱព្រះយេហូវ៉ា ជាកំឡាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯទ្រង់ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា ពួកព្ធយុកោរបស់យើងខ្ញុំបានទទួលតែសេចក្តីកំភូតទទេ គឺជាសេចក្តីអសារឥតការ និងសេចក្តីដែលឥតមានប្រយោជន៍អ្វីឡើយ
20. តើមានទំនងឲ្យមនុស្សធ្វើព្រះសំរាប់ខ្លួន ដែលមិនមែនជាព្រះពិតដែរឬ
21. ដូច្នេះមើល អញនឹងធ្វើឲ្យគេស្គាល់ អើ ម្តងនេះអញនឹងធ្វើគេស្គាល់ដៃអញ និងឥទ្ធិឫទ្ធិរបស់អញ នោះគេនឹងស្គាល់ឈ្មោះអញ ថាជាព្រះយេហូវ៉ា។