12. ហើយចំណែកឯងរាល់គ្នានោះបានប្រព្រឹត្តអាក្រក់ លើសជាងពួកព្ធយុកោឯងទៅទៀត ដ្បិតមើល ឯងរាល់គ្នាប្រព្រឹត្តតាមតែសេចក្តីរឹងចចេស នៅក្នុងចិត្តអាក្រក់របស់ឯងរៀងខ្លួន ដល់ម៉្លេះបានជាមិនព្រមស្តាប់តាមអញសោះ
13. ហេតុនោះអញនឹងបោះឯងរាល់គ្នាចោលចេញពីស្រុកនេះ ឲ្យទៅនៅឯស្រុក១ដែលឯង ឬពួកព្ធយុកោឯងមិនបានស្គាល់ឡើយ ហើយនៅទីនោះ ឯងរាល់គ្នានឹងគោរពប្រតិបត្តិតាមព្រះដទៃទាំងយប់ទាំងថ្ងៃ ពីព្រោះអញនឹងមិនអាណិតដល់ឯងទេ។
14. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដូច្នេះមើល នឹងមានគ្រាមកដល់ដែលគេនឹងលែងស្បថថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់ ជាព្រះដែលបាននាំពួកកូនចៅអ៊ីស្រាអែលឡើងរួចពីស្រុកអេស៊ីព្ទមក
15. គឺគេនឹងស្បថយ៉ាងនេះវិញថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់ ដែលទ្រង់បាននាំពួកកូនចៅអ៊ីស្រាអែល ឡើងរួចពីស្រុកខាងជើងមក ហើយពីអស់ទាំងប្រទេស ដែលទ្រង់បានបណ្តេញគេនោះផង អញនឹងនាំគេឲ្យវិលមកក្នុងស្រុករបស់គេ ជាស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោគេ។