22. ហើយបើឯងនឹកសួរក្នុងចិត្តថា ហេតុអ្វីបានជាការទាំងនេះកើតដល់អញដូច្នេះ នោះគឺដោយព្រោះអំពើទុច្ចរិតដ៏បរិបូររបស់ឯងទេ បានជាសំពត់របស់ឯងត្រូវបើកសើយឡើង ហើយឯងត្រូវនៅកែងជើងទទេផង
23. តើសាសន៍អេធីយ៉ូពីនឹងបំផ្លាស់បំប្រែសម្បុរស្បែករបស់ខ្លួនបានឬទេ ឬខ្លារខិននឹងផ្លាស់សម្បុរពព្លាក់របស់វាទៅបានដែរ បើបាន នោះឯងរាល់គ្នាដែលធ្លាប់ប្រព្រឹត្តអាក្រក់ នឹងអាចប្រព្រឹត្តល្អវិញក៏បានដែរ
24. ដូច្នេះ អញនឹងកំចាត់កំចាយឯងដូចជាចំបើងដែលរសាត់ទៅបាត់ ដោយខ្យល់ពីទីរហោស្ថាន
25. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នេះហើយជាចំណែករបស់ឯងរាល់គ្នា ជាចំណែកដែលអញវាល់ឲ្យឯងដោយព្រោះឯងបានភ្លេចអញ ហើយទុកចិត្តនឹងសេចក្តីកំភូតវិញ
26. ហេតុនោះអញនឹងបើកសើយសំពត់របស់ឯងឡើងគ្របលើមុខឯង ហើយកេរខ្មាសរបស់ឯងនឹងបានឃើញច្បាស់
27. អញបានឃើញអំពើគួរខ្ពើមឆ្អើមរបស់ឯងហើយ គឺជាការកំផិត និងសូរឆ្លើយឆ្លងរកគ្នារបស់ឯង ព្រមទាំងសេចក្តីឥតខ្មាសនៃការកំផិតរបស់ឯង នោះលើអស់ទាំងទីទួលនៅវាលផង វេទនាដល់ឯង ក្រុងយេរូសាឡិមអើយ ឯងមិនព្រមឲ្យបានស្អាតទេ តើនឹងនៅតែដូច្នេះដល់កាលណាទៀត។