8. ពួកដែលជាមរដករបស់អញ គេបានត្រឡប់ដូចជាសិង្ហនៅក្នុងព្រៃដល់អញ គេបានបព្ចោញសំឡេងទាស់នឹងអញ ហេតុនោះបានជាអញស្អប់គេ
9. ពួកដែលជាមរដករបស់អញ បានត្រឡប់ជាសត្វហើរសម្បុរពញ្លក់ដែលចាប់រំពា អស់ទាំងសត្វហើរដែលចាប់រំពាបានឡោមព័ទ្ធវាហើយ ចូរទៅប្រមូលអស់ទាំងសត្វជើង៤នាំមកឲ្យហែកស៊ីចុះ
10. មានអ្នកគង្វាលជាច្រើនបានបំផ្លាញចំការទំពាំងបាយជូររបស់អញ គេបានជាន់ឈ្លីដីជាចំណែករបស់អញ គេបានធ្វើឲ្យចំណែកដែលគាប់ចិត្តអញ ទៅជាទីខូចបង់ហើយ
11. គេបានធ្វើឲ្យទៅជាទីអន្តរធាន ទីនោះសោយសោករកអញ ដោយត្រូវខូចបង់ ស្រុកទាំងមូលត្រូវអន្តរធានទៅ ដោយព្រោះគ្មានមនុស្សណាយកចិត្តទុកដាក់ឡើយ
12. មានពួកទ័ពបំផ្លាញឡើងមកលើគ្រប់ទាំងទីខ្ពស់ត្រងិលនៅទីរហោស្ថាន ដ្បិតដាវនៃព្រះយេហូវ៉ាកំពុងតែស៊ី ចាប់តាំងពីចុងស្រុកម្ខាង ទៅដល់ចុងស្រុកម្ខាង ឥតមានមនុស្សណាមានសេចក្តីសុខឡើយ
13. គេបានសាបព្រោះស្រូវសាលី តែច្រូតបានបន្លាវិញ គេបានខំធ្វើទាល់តែឈឺខ្លួន ឥតបានផលប្រយោជន៍អ្វីសោះ ហើយឯងរាល់គ្នានឹងត្រូវខ្មាស ចំពោះផលរបស់ឯងដែរដោយព្រោះសេចក្តីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា។
14. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល ទាស់នឹងអស់អ្នកជិតខាងដ៏អាក្រក់របស់ខ្ញុំថា ឯពួកអ្នកដែលពាល់ប៉ះដល់មរដកដែលអញបានចែកដល់ពួកអ៊ីស្រាអែល ជារាស្ត្ររបស់អញឲ្យគ្រងបាន នោះមើល អញនឹងដករំលើងគេចេញពីស្រុកទៅ ហើយនឹងដករំលើងពួកវង្សយូដាចេញពីកណ្តាលគេដែរ
15. រួចក្រោយដែលអញបានដករំលើងគេទៅហើយ នោះអញនឹងត្រឡប់ចិត្ត មកអាណិតមេត្តាដល់គេ ព្រមទាំងនាំគេ ឲ្យវិលត្រឡប់មកវិញ គឺគ្រប់គ្នាដល់មរដករបស់គេ ហើយដល់ស្រុករបស់គេរៀងខ្លួនផង
16. យ៉ាងនោះបើគេនឹងខ្នះខ្នែងរៀនតាមផ្លូវរបស់រាស្ត្រអញ ឲ្យអស់ពីចិត្ត ហើយនឹងស្បថដោយនូវឈ្មោះអញថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ បែបដូចជាគេបានបង្រៀនរាស្ត្រអញ ឲ្យស្បថដោយនូវព្រះបាលដែរ នោះគេនឹងបានស្អាងឡើង នៅកណ្តាលរាស្ត្រអញជាពិត
17. តែបើគេមិនព្រមស្តាប់តាមទេ នោះអញនឹងដករំលើងសាសន៍នោះទៅ គឺទាំងដករំលើង ហើយបំផ្លាញផង នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។