8. ពួកដែលជាមរដករបស់អញ គេបានត្រឡប់ដូចជាសិង្ហនៅក្នុងព្រៃដល់អញ គេបានបព្ចោញសំឡេងទាស់នឹងអញ ហេតុនោះបានជាអញស្អប់គេ
9. ពួកដែលជាមរដករបស់អញ បានត្រឡប់ជាសត្វហើរសម្បុរពញ្លក់ដែលចាប់រំពា អស់ទាំងសត្វហើរដែលចាប់រំពាបានឡោមព័ទ្ធវាហើយ ចូរទៅប្រមូលអស់ទាំងសត្វជើង៤នាំមកឲ្យហែកស៊ីចុះ
10. មានអ្នកគង្វាលជាច្រើនបានបំផ្លាញចំការទំពាំងបាយជូររបស់អញ គេបានជាន់ឈ្លីដីជាចំណែករបស់អញ គេបានធ្វើឲ្យចំណែកដែលគាប់ចិត្តអញ ទៅជាទីខូចបង់ហើយ
11. គេបានធ្វើឲ្យទៅជាទីអន្តរធាន ទីនោះសោយសោករកអញ ដោយត្រូវខូចបង់ ស្រុកទាំងមូលត្រូវអន្តរធានទៅ ដោយព្រោះគ្មានមនុស្សណាយកចិត្តទុកដាក់ឡើយ
12. មានពួកទ័ពបំផ្លាញឡើងមកលើគ្រប់ទាំងទីខ្ពស់ត្រងិលនៅទីរហោស្ថាន ដ្បិតដាវនៃព្រះយេហូវ៉ាកំពុងតែស៊ី ចាប់តាំងពីចុងស្រុកម្ខាង ទៅដល់ចុងស្រុកម្ខាង ឥតមានមនុស្សណាមានសេចក្តីសុខឡើយ