យេរេមា 11:17-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែល​បាន​ដាំ​ឯង ទ្រង់​បាន​ប្រកាស​សេចក្តី​អាក្រក់​ទាស់​នឹង​ឯង​ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា ជា​ការ​ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ខ្លួន​គេ ដោយ​បណ្តាល​ឲ្យ​អញ​ខឹង ព្រោះ​ការ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល។

18. ព្រះ‌យេហូវ៉ា ទ្រង់​បាន​សំដែង ឲ្យ​ខ្ញុំ​ដឹង​ពី​ការ​នេះ ទ្រង់​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​កិរិយា​របស់​គេ

19. ឯ​ខ្ញុំ​បាន​ដូច​ជា​កូន​ចៀម​ស្លូត ដែល​គេ​នាំ​ទៅ​ឯ​ទី​សំឡាប់ ខ្ញុំ​មិន​បាន​ដឹង​ជា​គេ​គិត​ឧបាយ​ទាស់​នឹង​ខ្ញុំ​សោះ គេ​ថា ចូរ​យើង​បំផ្លាញ​ទាំង​ដើម និង​ផល​ផង ចូរ​យើង​កាត់​វា​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់​ទៅ ដើម្បី​មិន​ឲ្យ​អ្នក​ណា​នឹក​ចាំ​ពី​ឈ្មោះ​វា​ទៀត​ឡើយ

20. តែ ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដែល​ជំនុំ‌ជំរះ​ដោយ​សុចរិត ហើយ​ក៏​ល្បង​ល​ចិត្ត​នឹង​គំនិត​អើយ ទូល‌បង្គំ​នឹង​ឃើញ​ទ្រង់​សង‌សឹក​ដល់​គេ​ជា​មិន​ខាន ដ្បិត​ទូល‌បង្គំ​បាន​សំដែង​ដើម​ហេតុ​របស់​ទូល‌បង្គំ ថ្វាយ​ទ្រង់​ជ្រាប​ហើយ

យេរេមា 11