21. ដ្បិតពួកអ្នកគង្វាល បានត្រឡប់ជាមនុស្សកំរោលទាំងអស់ ហើយមិនបានសួរដល់ព្រះយេហូវ៉ាទេ ហេតុនោះបានជាគេមិនបានចំរើន ហើយហ្វូងគេទាំងប៉ុន្មានក៏ត្រូវខ្ចាត់ខ្ចាយទៅ
22. មានឮសូរសព្ទ ពីការកោលាហលជាខ្លាំង ដែលចេញពីស្រុកខាងជើងមក ដើម្បីនឹងធ្វើឲ្យអស់ទាំងទីក្រុងនៃស្រុកយូដា ទៅជាទីបំផ្លាញបង់ ជាទីអាស្រ័យរបស់ចចកវិញ។
23. ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ