យេរេមា 10:17-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ឱ​ឯង ដែល​នៅ​ក្នុង​កំឡុង មាន​ទាំង​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ​ឯង​ជុំវិញ​អើយ ចូរ​ប្រមូល​អីវ៉ាន់​ឯង ចេញ​ពី​ស្រុក​ទៅ

18. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល ឥឡូវ​នេះ​អញ​នឹង​បោះ​ចោល​ពួក​អ្នក​ស្រុក​នេះ​ចេញ ហើយ​នឹង​ធ្វើ​ទុក្ខ​គេ ឲ្យ​គេ​ស្គាល់​ដៃ​អញ​ផង។

19. វរ‌ហើយ​ខ្ញុំ ដោយ​ព្រោះ​សេចក្តី​ឈឺ​ចាប់​របស់​ខ្ញុំ របួស​ខ្ញុំ​ឈឺ​ណាស់ តែ​ខ្ញុំ​និយាយ​ថា នេះ​ហើយ​ជា​សេចក្តី​លំបាក​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ទ្រាំទ្រ

20. ត្រសាល​ខ្ញុំ​បាន​ត្រូវ​បំផ្លាញ​បង់ អស់​ទាំង​ខ្សែ​ក៏​ដាច់​ចេញ​ហើយ កូន​ចៅ​ខ្ញុំ​បាន​ចេញ​ចាក​ចោល​ខ្ញុំ ហើយ​មិន​នៅ​ទៀត​ទេ គ្មាន​អ្នក​ណា​នឹង​ដំឡើង​ត្រសាល ហើយ​ចង​រនាំង​ខ្ញុំ​ទៀត​ឡើយ

21. ដ្បិត​ពួក​អ្នក​គង្វាល បាន​ត្រឡប់​ជា​មនុស្ស​កំរោល​ទាំង​អស់ ហើយ​មិន​បាន​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទេ ហេតុ​នោះ​បាន​ជា​គេ​មិន​បាន​ចំរើន ហើយ​ហ្វូង​គេ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ

22. មាន​ឮ​សូរ‌សព្ទ ពី​ការ​កោលា‌ហល​ជា​ខ្លាំង ដែល​ចេញ​ពី​ស្រុក​ខាង​ជើង​មក ដើម្បី​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា ទៅ​ជា​ទី​បំផ្លាញ​បង់ ជា​ទី​អាស្រ័យ​របស់​ចចក​វិញ។

23. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំរង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ

24. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ចាល​ទូល‌បង្គំ​ចុះ តែ​គឺ​តាម​សេចក្តី​ទៀង​ត្រង់ មិន​មែន​ដោយ​សេចក្តី​ខ្ញាល់​របស់​ទ្រង់​ឡើយ ក្រែង​ទ្រង់​ធ្វើ​ឲ្យ​ទូល‌បង្គំ​សាប‌សូន្យ​ទៅ

25. សូម​ទ្រង់​ចាក់​សេចក្តី​ក្រោធ​របស់​ទ្រង់ ទៅ​លើ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​មិន​ស្គាល់​ទ្រង់​វិញ ហើយ​ទៅ​លើ​អស់​ទាំង​គ្រួ​មនុស្ស​ដែល​មិន​អំពាវ‌នាវ ដល់​ព្រះ‌នាម​ទ្រង់​ផង ដ្បិត​គេ​បាន​ត្របាក់​លេប​ពួក​យ៉ាកុប អើ គេ​បាន​ត្របាក់​លេប ព្រម​ទាំង​រំលីង​អស់​ទៅ​ផង ហើយ​បាន​ទាំង​បំផ្លាញ​ទី​លំនៅ​របស់​គេ​ដែរ។

យេរេមា 10