យេរេមា 1:6-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. នោះ​ខ្ញុំ​បាន​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ មើល ទូល‌បង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​ក្មេង​សុទ្ធ

7. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កុំ​ឲ្យ​ថា​ឯង​ជា​មនុស្ស​ក្មេង​ឡើយ ដ្បិត​បើ​អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​អ្នក​ណា នោះ​ឯង​ត្រូវ​តែ​ទៅ ហើយ​សេចក្តី​អ្វី​ដែល​អញ​បង្គាប់​ឯង នោះ​ឯង​ត្រូវ​តែ​ប្រាប់​ដែរ

8. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កុំ​ឲ្យ​ខ្លាច​ចំពោះ​គេ​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច

9. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​លូក​ព្រះ‌ហស្ត​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​ព្រះ‌បន្ទូល​ថា មើល អញ​បាន​ដាក់​ពាក្យ​របស់​អញ​នៅ​ក្នុង​មាត់​ឯង​ហើយ

យេរេមា 1