17. ដូច្នេះ ចូរឲ្យឯងក្រវាត់ចង្កេះ ហើយក្រោកឡើងទៅប្រាប់ដល់គេ តាមគ្រប់ទាំងសេចក្តីដែលអញបង្គាប់ឯងចុះ កុំឲ្យស្រយុតចិត្តចំពោះគេឡើយ ក្រែងអញធ្វើឲ្យឯងស្រយុតចិត្តនៅមុខគេជាពិត
18. ដ្បិតមើល នៅថ្ងៃនេះអញបានតាំងឯងឡើង ទុកជាទីក្រុងត្រៀមដោយគ្រឿងចំបាំង ជាសសរដែក ហើយជាកំផែងលង្ហិន សំរាប់តនឹងស្រុកទាំងមូល និងស្តេចទាំងប៉ុន្មាននៃសាសន៍យូដា ព្រមទាំងតនឹងពួកចៅហ្វាយ និងពួកសង្ឃ ហើយនឹងបណ្តាជនទាំងឡាយនៅស្រុកនេះផង
19. គេនឹងតនឹងឯងតែមិនឈ្នះឯងឡើយ ដ្បិតអញនៅជាមួយ ដើម្បីនឹងជួយឯងឲ្យរួច នេះជាព្រះបន្ទូលនៃព្រះយេវ៉ា។