ម៉ាឡាគី 2:8-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. តែ​ឯង​រាល់​គ្នា​បាន​ទាស​ចេញ​ពី​ផ្លូវ ក៏​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជំពប់​ដួល ក្នុង​ក្រឹត្យ‌វិន័យ​ដែរ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​បាន​បង្ខូច​សេចក្តី​សញ្ញា​របស់​លេវី​ហើយ

9. ហេតុ​នោះ​អញ​ក៏​បាន​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​ជា​ទី​មើល‌ងាយ នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ ពី​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​កាន់​តាម​អស់​ទាំង​ផ្លូវ​របស់​អញ គឺ​បាន​យោគ‌យល់​មុខ​គេ​ក្នុង​ក្រឹត្យ‌វិន័យ​វិញ។

10. យើង​ទាំង​អស់​គ្នា តើ​មិន​មាន​ឪពុក​តែ​១​ទេ​ឬ តើ​មិន​មែន​ជា​ព្រះ​តែ​១ ដែល​បង្កើត​យើង​រាល់​គ្នា​មក​ទេ​ឬ​អី ហេតុ​អ្វី​បាន​ជា​យើង​ប្រព្រឹត្ត​ដោយ​ក្បត់ ចំពោះ​បង​ប្អូន​រៀង​ខ្លួន ទាំង​ធ្វើ​បង្អាប់​ដល់​សេចក្តី​សញ្ញា​របស់​ពួក​អយ្យ‌កោ​យើង​ផង​ដូច្នេះ

11. យូដា​បាន​ក្បត់​ហើយ ក៏​មាន​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ ដ្បិត​យូដា​បាន​បង្គាប់​សេចក្តី​ដែល​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​សេចក្តី​ដែល​គួរ​ឲ្យ​គេ​បាន​ស្រឡាញ់​វិញ គឺ​បាន​យក​កូន​ស្រី​របស់​ព្រះ​ដទៃ​ធ្វើ​ជា​ប្រពន្ធ

ម៉ាឡាគី 2