10. ឱបើសិនជាមានអ្នកណាមួយ ក្នុងពួកឯងរាល់គ្នានឹងបិទទ្វារទៅអេះ ដើម្បីមិនឲ្យបង្កាត់ភ្លើង នៅលើអាសនារបស់អញ ជាអសារឥតការ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា អញមិនចូលចិត្តនឹងឯងរាល់គ្នាទេ ក៏មិនព្រមទទួលដង្វាយណាពីដៃឯងរាល់គ្នាដែរ
11. ដ្បិតចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច នោះឈ្មោះអញនឹងបានជាធំ នៅកណ្តាលពួកសាសន៍ដទៃ ហើយនៅគ្រប់ទីកន្លែង គេនឹងដុតកំញានថ្វាយដល់ឈ្មោះអញ ព្រមទាំងដង្វាយបរិសុទ្ធផង ដ្បិតឈ្មោះអញនឹងបានជាធំ នៅក្នុងសាសន៍ដទៃវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
12. ប៉ុន្តែចំណែកឯងរាល់គ្នា តែងតែបង្អាប់ឈ្មោះអញទេដោយពោលថា តុរបស់ព្រះយេហូវ៉ាត្រូវស្មោកគ្រោកហើយ ឯផល គឺជាអាហារនៅលើតុនោះ ក៏គួរមើលងាយដែរ
13. ឯងរាល់គ្នាក៏ថា យីះ ការនេះរអាចិត្តណាស់ ហើយបានធ្វើសូរហិះៗដាក់ការនោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ឯងរាល់គ្នានាំយករបស់ដែលប្លន់យកពីគេមក ព្រមទាំងសត្វខ្ញើច និងសត្វឈឺផង គឺយ៉ាងនោះដែលឯងរាល់គ្នានាំដង្វាយមកថ្វាយ ដូច្នេះ ព្រះយេហូវ៉ាទ្រង់សួរថា តើគួរឲ្យអញទទួលពីដៃឯងរាល់គ្នាឬទេ