30. រីឯនៅទីដែលឆ្ងាយពីវា នោះមានហ្វូងជ្រូកយ៉ាងធំកំពុងតែរកស៊ី
31. ហើយពួកអារក្សនោះក៏ទូលអង្វរទ្រង់ថា បើទ្រង់បណ្តេញយើង សូមអនុញ្ញាត្តឲ្យយើងចូលទៅនៅក្នុងហ្វូងជ្រូកនោះចុះ
32. ទ្រង់មានព្រះបន្ទូលតបថា ទៅចុះ វាក៏ចេញទៅចូលក្នុងហ្វូងជ្រូក រួចជ្រូកនាំគ្នាបោលម្នីម្នាតាមភ្នំចោត ធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់ទាំងអស់ទៅ
33. ឯពួកអ្នកដែលឃ្វាលវា គេនាំគ្នារត់ចូលទៅក្នុងទីក្រុង រ៉ាយរ៉ាប់ប្រាប់ពីគ្រប់ការទាំងនោះ ហើយពីមនុស្ស២នាក់ដែលមានអារក្សចូលផង
34. ចំណែកពួកអ្នកក្រុងនោះទាំងអស់គ្នា ក៏ចេញមកឯព្រះយេស៊ូវ កាលបានឃើញទ្រង់ គេក៏អង្វរឲ្យទ្រង់យាងចេញពីក្រវល់ស្រុកគេទៅ។