ម៉ាថាយ 3:6-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ក៏​លន់‌តួ​បាប ហើយ​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ ក្នុង​ទន្លេ​យ័រដាន់​ទាំង​អស់​គ្នា

7. តែ​កាល​គាត់​ឃើញ​ពួក​ផារី‌ស៊ី និង​ពួក​សាឌូស៊ី មក​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​ជា​ច្រើន​ដែរ នោះ​ក៏​សួរ​គេ​ថា ឱ​ពូជ​ពស់‌វែក​អើយ តើ​អ្នក​ណា​បាន​ប្រាប់ ឲ្យ​អ្នក​រាល់​គ្នា​រត់​ចេញ ពី​សេចក្ដី​ក្រោធ​ដែល​ត្រូវ​មក​ដូច្នេះ

8. បើ​យ៉ាង​នេះ ចូរ​អ្នក​រាល់​គ្នា​បង្កើត​ផល ដែល​សំណំ​នឹង​សេចក្ដី​ប្រែ​ចិត្ត​នោះ​ចុះ

9. ហើយ​កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​ខ្លួន​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​ទ្រង់​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រាហាំ ពី​ថ្ម​ទាំង​នេះ​ក៏​បាន​ដែរ

10. ប៉ុន្តែ ឥឡូវ​នេះ ពូថៅ​បាន​ដាក់​នៅ​ឫស​ដើម​ឈើ​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​កើត​ផ្លែ​មិន​ល្អ នោះ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង

ម៉ាថាយ 3