15. គេទទួលប្រាក់នោះ ហើយក៏ធ្វើតាមបង្គាប់ បានជារឿងនោះឮខ្ចរខ្ចាយ ទួទៅគ្រប់ក្នុងសាសន៍យូដា ដរាបដល់សព្វថ្ងៃនេះ។
16. ឯពួកសិស្សទាំង១១នាក់ គេទៅឯស្រុកកាលីឡេ ដល់ភ្នំដែលព្រះយេស៊ូវបានប្រាប់
17. កាលគេឃើញទ្រង់ នោះក៏ថ្វាយបង្គំ តែមានអ្នកខ្លះមានសេចក្ដីសង្ស័យ
18. ឯព្រះយេស៊ូវ ទ្រង់យាងមកមានព្រះបន្ទូលនឹងគេថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង
19. ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ