ម៉ាថាយ 23:33-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

33. ឱ​សត្វ​ពស់ ឱ​ពូជ​ពស់‌វែក​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​រួច​ពី​ទោស នៅ​ក្នុង​នរក​បាន

34. ដោយ​ហេតុ​នោះ បាន​ជា​ខ្ញុំ​ចាត់​ពួក​ហោរា ពួក​អ្នក​ប្រាជ្ញ និង​ពួក​អាចារ្យ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នាៗ នឹង​សំឡាប់ ហើយ​ឆ្កាង​ខ្លះ ក៏​វាយ​ខ្លះ​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ទុក្ខ​បៀត‌បៀន​គេ ពី​ក្រុង​១​ទៅ​ដល់​ក្រុង​១

35. ដើម្បី​ឲ្យ​អស់​ទាំង​ឈាម​របស់​មនុស្ស​សុចរិត ដែល​បាន​ខ្ចាយ​នៅ​ផែនដី បាន​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​វិញ តាំង​ពី​ឈាម​របស់​អេបិល ជា​អ្នក​សុចរិត ដរាប​ដល់​សាការី ជា​កូន​បារ៉ាគា ដែល​អ្នក​រាល់​គ្នា​បាន​សំឡាប់​នៅ​កណ្តាល​ព្រះ‌វិហារ ហើយ​នឹង​អាសនា

36. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អំពើ​ទាំង​នោះ​នឹង​ធ្លាក់​មក​លើ​មនុស្ស​ដំណ​នេះ​វិញ។

ម៉ាថាយ 23