18. នោះទ្រង់មានព្រះបន្ទូលថា ចូរយកមកឲ្យខ្ញុំឯណេះ
19. រួចកាលទ្រង់បង្គាប់ ឲ្យហ្វូងមនុស្សអង្គុយនៅលើស្មៅហើយ នោះទ្រង់យកនំបុ័ង៥ដុំ និងត្រី២នោះ ងើបទតទៅលើមេឃ ទាំងប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកដល់ហ្វូងមនុស្ស
20. គេបានបរិភោគឆ្អែតគ្រប់គ្នា រួចប្រមូលចំណិតដែលនៅសល់ដាក់ពេញបាន១២កន្ត្រក
21. រីឯពួកមនុស្សដែលបានបរិភោគ នោះមានចំនួន៥ពាន់នាក់ ឥតរាប់ពួកស្រីៗ និងកូនក្មេងទេ។
22. ស្រាប់តែទ្រង់បង្ខំពួកសិស្ស ឲ្យចុះទូកឆ្លងទៅឯត្រើយម្ខាងមុនទ្រង់ ទាល់តែទ្រង់បានឲ្យហ្វូងមនុស្សវិលទៅវិញអស់