ម៉ាថាយ 13:54-56 ព្រះគម្ពីរបរិសុទ្ធ (KHOV)

54. លុះ​ទ្រង់​ចូល​មក​ក្នុង​ស្រុក​ទ្រង់​វិញ នោះ​ក៏​បង្រៀន​គេ​នៅ​ក្នុង​សាលា​ប្រជុំ ដល់​ម៉្លេះ​បាន​ជា​គេ​នឹក​ប្លែក​ក្នុង​ចិត្ត ហើយ​និយាយ​ថា តើ​អ្នក​នេះ​បាន​ចំណេះ និង​ការ​ឫទ្ធិ‌បារមី​ទាំង​នេះ​ពី​ណា​មក

55. តើ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ​អី តើ​ម្តាយ​មិន​មែន​ឈ្មោះ​ម៉ារា ហើយ​បង​ប្អូន​ឈ្មោះ​យ៉ាកុប យ៉ូសេ ស៊ីម៉ូន ហើយ​នឹង​យូដាស​ទេ​ឬ​អី

56. ឯ​ប្អូន​ស្រី តើ​មិន​នៅ​ជា​មួយ​នឹង​យើង​ទេ​ឬ​អី ដូច្នេះ តើ​បាន​សេចក្ដី​ទាំង​នេះ​ពី​ណា​មក

ម៉ាថាយ 13