1. កាលទ្រង់បានហៅពួកសិស្សទាំង១២នាក់មកហើយ នោះក៏ប្រទានឲ្យគេមានអំណាច អាចនឹងដេញអារក្សអសោច ហើយនឹងមើលគ្រប់ទាំងជំងឺរោគា និងជរាពិការទាំងអស់ឲ្យបានជាផង
2. រីឯពួកសាវកទាំង១២នាក់ នោះដូចមានឈ្មោះដូចខាងក្រោមនេះស្រាប់ គឺមុនដំបូងមានស៊ីម៉ូន ដែលហៅថាពេត្រុស១ អនទ្រេ ជាប្អូនគាត់១ យ៉ាកុប ជាកូនសេបេដេ១ និងយ៉ូហាន ជាប្អូនគាត់១
3. ភីលីព១ បារថូល៉ូមេ១ ថូម៉ាស១ ម៉ាថាយ ជាអ្នកយកពន្ធ១ យ៉ាកុប ជាកូនអាល់ផាយ១ លេបេ ដែលហៅថាថាដេ១
4. ស៊ីម៉ូន ជាសាសន៍កាណាន១ ហើយនឹងយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលបញ្ជូនទ្រង់១។
5. ព្រះយេស៊ូវ ទ្រង់ចាត់ពួក១២នាក់នេះ ឲ្យទៅ ដោយផ្តាំថា កុំឲ្យអ្នករាល់គ្នាបែរទៅតាមផ្លូវរបស់សាសន៍ដទៃ ឬចូលទៅក្នុងទីក្រុងណា១របស់សាសន៍សាម៉ារីឡើយ
6. ចូរទៅឯចៀមបាត់បង់ របស់វង្សានុវង្សនៃពួកអ៊ីស្រាអែលវិញ
7. ហើយកំពុងដែលទៅ នោះចូរប្រកាសប្រាប់ថា នគរស្ថានសួគ៌ជិតដល់ហើយ
8. ចូរប្រោសមនុស្សជំងឺឲ្យជា មនុស្សស្លាប់ឲ្យរស់ឡើងវិញ មនុស្សឃ្លង់ឲ្យជាស្អាត ហើយដេញអារក្សចេញផង អ្នករាល់គ្នាបានទទួលទទេ ត្រូវឲ្យទទេដែរ
9. កុំឲ្យយកមាសប្រាក់ ឬលុយកាក់ ដាក់ក្នុងខ្សែក្រវាត់របស់អ្នកទៅឡើយ
10. ក៏កុំឲ្យយកយាមសំរាប់តាមផ្លូវ ឬអាវ២ ស្បែកជើង ឬដំបងផង ដ្បិតអ្នកដែលធ្វើការ នោះគួរនឹងបានអាហារចិញ្ចឹមខ្លួន
11. នៅក្រុងណា ឬភូមិណា ដែលអ្នករាល់គ្នាចូលទៅ នោះត្រូវឲ្យសួររកអ្នកណាក្នុងទីនោះដែលគេគួរ រួចឲ្យនៅផ្ទះអ្នកនោះ ដរាបដល់អ្នកចេញទៅ
12. កាលណាចូលទៅ ក៏ត្រូវជំរាបសួរអ្នកផ្ទះនោះដែរ