8. ដ្បិតអ្នករាល់គ្នាលះចោលបញ្ញត្តរបស់ព្រះ ទៅកាន់តាមសណ្តាប់មនុស្សវិញ ដូចជាការលាងឆ្នាំង លាងពែងនោះ ហើយនឹងរបៀបយ៉ាងនោះជាច្រើនទៅទៀត
9. ទ្រង់ក៏មានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាលះបង់ចោលបញ្ញត្តព្រះមែន ដើម្បីនឹងកាន់តាមសណ្តាប់របស់ខ្លួនវិញ
10. ដ្បិតលោកម៉ូសេបានផ្តាំថា «ចូរគោរពប្រតិបត្តិឪពុកម្តាយឯង» ហើយថា «អ្នកណាដែលនិយាយអាក្រក់ពីឪពុកម្តាយ នោះនឹងត្រូវស្លាប់ជាមិនខាន»
11. តែអ្នករាល់គ្នាថា បើមនុស្សណានិយាយទៅឪពុកម្តាយខ្លួនថា របស់អ្វីដែលខ្ញុំអាចនឹងជួយម៉ែឪបាន នោះជា «គ័របាន់» គឺស្រាយថាជាដង្វាយថ្វាយព្រះហើយ
12. នោះអ្នករាល់គ្នាមិនបើកឲ្យអ្នកនោះជួយដល់ឪពុកម្តាយ ក្នុងការអ្វីទៀតសោះ
13. ក៏លើកព្រះបន្ទូលចោល ដោយសារសណ្តាប់ធ្នាប់ ដែលអ្នករាល់គ្នាបានបង្ហាត់បង្រៀនមក ហើយក៏ធ្វើរបៀបយ៉ាងនោះជាច្រើនទៅទៀតដែរ
14. រួចទ្រង់ហៅហ្វូងមនុស្សទាំងអស់មកមានព្រះបន្ទូលទៅគេថា ចូរអ្នកទាំងអស់គ្នាស្តាប់ខ្ញុំសិន ហើយឲ្យយល់ចុះ
15. គ្មានអ្វីពីខាងក្រៅ ចូលទៅក្នុងខ្លួនមនុស្ស ដែលអាចនឹងធ្វើឲ្យស្មោកគ្រោកបានទេ គឺជាសេចក្តីដែលចេញពីមនុស្សមកទេតើ ដែលធ្វើឲ្យស្មោកគ្រោកវិញ
16. បើអ្នកណាមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។