42. គេបានបរិភោគឆ្អែតគ្រប់គ្នា
43. រួចប្រមូលចំណិតនំបុ័ង និងត្រីទាំងប៉ុន្មាន ដែលសល់នៅ បាន១២កន្ត្រក
44. ឯពួកអ្នកដែលបានបរិភោគ នោះមានប្រុសៗ៥ពាន់នាក់។
45. ស្រាប់តែទ្រង់បង្ខំពួកសិស្ស ឲ្យចុះទូកឆ្លងទៅឯបេតសៃដា នៅត្រើយម្ខាងជាមុន ដរាបដល់ទ្រង់ឲ្យហ្វូងមនុស្សទៅវិញអស់
46. កាលទ្រង់បានឲ្យគេទៅអស់ហើយ នោះក៏យាងឡើងទៅលើភ្នំ ដើម្បីនឹងអធិស្ឋាន
47. លុះពេលព្រលប់ នោះទូកនៅកណ្តាលសមុទ្រ តែទ្រង់គង់នៅលើគោកតែ១ព្រះអង្គទ្រង់