ម៉ាកុស 4:3-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ចូរ​ស្តាប់​ចុះ មើល មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ

4. កំពុង​ដែល​ព្រោះ មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មក​ចឹក​ស៊ី

5. ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​កន្លែង​ថ្ម ដែល​មិន‌សូវ​មាន​ដី​ប៉ុន្មាន ហើយ​ក៏​ដុះ​ឡើង​ភ្លាម ពី​ព្រោះ​គ្មាន​ដី​ជ្រៅ

6. តែ​កាល​ថ្ងៃ​រះ​ឡើង នោះ​ក្រៀម​ខ្លោច​ទៅ​វិញ ពី​ព្រោះ​គ្មាន​ឫស

7. ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​បន្លា បន្លា​ក៏​ដុះ​ឡើង​ខ្ទប់ ហើយ​គ្រាប់​នោះ​មិន​កើត​ផល​សោះ

8. តែ​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ក៏​កើត​ផល​ចំរើន​កាន់​តែ​ច្រើន​ឡើង គ្រាប់​១​បង្កើត​បាន​៣០ មួយ​បាន​៦០ ហើយ​មួយ​បាន​១​រយ

9. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។

10. កាល​ទ្រង់​គង់​នៅ​ដោយ‌ឡែក នោះ​ពួក​អ្នក​ដែល​នៅ​ជុំ‌វិញ​ទ្រង់ ព្រម​ទាំង​ពួក​១២​នាក់ គេ​ទូល​សួរ​ពី​ពាក្យ​ប្រៀប ប្រដូច​នោះ

11. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពី​ព្រោះ​បាន​ប្រទាន​មក ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​អាថ៌‌កំបាំង​របស់​នគរ​ព្រះ ប៉ុន្តែ ឯ​មនុស្ស​ក្រៅ ការ​ទាំង​អស់​បាន​ធ្វើ​បែប​ប្រៀប​ប្រដូច​វិញ

12. ដើម្បី​កាល​ណា​គេ​ឃើញ នោះ​ឲ្យ​គេ​ឃើញ​មែន តែ​ឥត​យល់​ទេ ហើយ​កាល​ណា​ឮ នោះ​ឲ្យ​គេ​ឮ​មែន តែ​ស្តាប់​មិន​បាន​សោះ ក្រែង​គេ​ប្រែ​ចិត្ត ហើយ​បាប​គេ​បាន​អត់​ទោស​ឲ្យ

13. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អ្នក​រាល់​គ្នា​មិន​យល់​ពាក្យ​ប្រៀប​នេះ​ទេ​ឬ​អី ចុះ​ធ្វើ​ដូច​ម្តេច ឲ្យ​អ្នក​រាល់​គ្នា​យល់​គ្រប់​ទាំង​ពាក្យ​ប្រៀប​ប្រដូច​បាន

14. ឯ​អ្នក​ព្រោះ​ពូជ គឺ​ព្រោះ​ព្រះ‌បន្ទូល

ម៉ាកុស 4