ម៉ាកុស 2:6-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. នៅ​ទី​នោះ មាន​អាចារ្យ​ខ្លះ​អង្គុយ​រិះ‌គិត​ក្នុង​ចិត្ត​ថា

7. ហេតុ​អ្វី​បាន​ជា​មនុស្ស​នេះ ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ដូច្នេះ ក្រៅ​ពី​ព្រះ​តែ​១ តើ​មាន​អ្នក​ណា​អាច​នឹង​អត់​ទោស​បាប​បាន

8. តែ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​វិញ្ញាណ​ទ្រង់​ជា​១​រំពេច​ថា គេ​រិះ‌គិត​ក្នុង​ចិត្ត​យ៉ាង​ដូច្នោះ ទើប​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​ក្នុង​ចិត្ត​យ៉ាង​ដូច្នេះ

9. ដ្បិត​ដែល​និយាយ​នឹង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​នេះ​ថា បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ឬ​ថា ឲ្យ​ក្រោក​ឡើង យក​គ្រែ​ឯង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង

10. ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផែនដី​នេះ កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​បាន (នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល ទៅ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ថា)

11. អញ​ប្រាប់​ឲ្យ​ឯង​ក្រោក​ឡើង យក​គ្រែ​ឯង​ដើរ​ទៅ​ផ្ទះ​ទៅ

ម៉ាកុស 2