ម៉ាកុស 16:7-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ពួក​សិស្ស​ទ្រង់ ព្រម​ទាំង​ពេត្រុស​ផង​ថា ទ្រង់​យាង​ទៅ​ឯ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា​ហើយ អ្នក​រាល់​គ្នា​នឹង​ឃើញ​ទ្រង់​នៅ​ស្រុក​នោះ ដូច​ជា​ទ្រង់​បាន​ប្រាប់​ទុក

8. នោះ​គេ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ក្រៅ រត់​ចោល​ផ្នូរ​ទៅ ដោយ​កើត​មាន​សេចក្តី​ភ័យ​ញ័រ ទាំង​ស្រឡាំង‌កាំង គេ​មិន​បាន​និយាយ​អ្វី​ប្រាប់​ដល់​អ្នក​ណា​ឡើយ ព្រោះ​គេ​ខ្លាច។

9. រីឯ​កាល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១ ក្នុង​អាទិត្យ​នោះ​ឯង នោះ​ទ្រង់​ក៏​លេច​មក​មុន​ដំបូង ឲ្យ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា​ឃើញ គឺ​ជា​ស្ត្រី​ដែល​ទ្រង់​បាន​បណ្តេញ​អារក្ស​៧​ឲ្យ​ចេញ​នោះ

10. នាង​ក៏​ទៅ​ប្រាប់​ដល់​ពួក​អ្នក​ដែល​បាន​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ដែល​គេ​កំពុង​តែ​កាន់​ទុក្ខ ហើយ​យំ​សោក

11. តែ​កាល​គេ​បាន​ឮ​ថា​ទ្រង់​រស់ ហើយ​ថា​នាង​បាន​ឃើញ​ទ្រង់ នោះ​គេ​មិន​ជឿ​ទេ

12. ក្រោយ​នោះ​មក ទ្រង់​សំដែង​មក​បែប​១​ទៀត ឲ្យ​ពួក​គេ​២​នាក់​ឃើញ ក្នុង​កាល​ដែល​គេ​កំពុង​តែ​ដើរ​ទៅ​ឯ​ស្រុក​ស្រែ

13. អ្នក​ទាំង​២​នោះ​ក៏​ទៅ​ប្រាប់​ដល់​ពួក​គេ​ឯ​ទៀត តែ​គេ​នៅ​តែ​មិន​ជឿ​ទៀត

14. ក្រោយ​នោះ​មក ទ្រង់​សំដែង​មក​ឲ្យ​ពួក​១១​នាក់​បាន​ឃើញ ក្នុង​កាល​ដែល​កំពុង​អង្គុយ​នៅ​តុ ហើយ​ទ្រង់​បន្ទោស​គេ ដោយ​ព្រោះ​មាន​ចិត្ត​រឹង‌រូស ហើយ​មិន​ជឿ ពី​ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ពួក​អ្នក​ដែល​ឃើញ​ទ្រង់ ក្រោយ​ដែល​ទ្រង់​រស់​ឡើង​វិញ​នោះ​ទេ

15. ទ្រង់​ផ្តាំ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកីយ៍​ទាំង​មូល ហើយ​ផ្សាយ​ដំណឹង​ល្អ​ទួទៅ​ដល់​គ្រប់​មនុស្ស​ទាំង​អស់​ចុះ

ម៉ាកុស 16