27. ហើយលោកនឹងចាត់ពួកទេវតា ឲ្យទៅប្រមូលពួកដែលបានរើសតាំង មកពីទិសទាំង៤ តាំងពីទីបំផុតនៃផែនដីម្ខាង រហូតដល់ទីបំផុតនៃផ្ទៃមេឃ។
28. ប៉ុន្តែ ត្រូវរៀនសេចក្តីប្រៀបប្រដូច ពីដើមល្វាចុះ គឺកាលណាមែកវាត្រឡប់ជាទន់ ហើយស្លឹកក៏ប៉ិចឡើង នោះអ្នករាល់គ្នាដឹងថា រដូវក្តៅជិតដល់ហើយ
29. ក៏បែបដូច្នោះដែរ កាលណាឃើញការទាំងនោះកើតមក នោះត្រូវដឹងថា កូនមនុស្សជិតដល់ហើយ ក៏នៅមាត់ទ្វារផង
30. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងពុំទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រប់ការទាំងនោះបានកើតមក