1. ទ្រង់ក៏ចាប់តាំងមានព្រះបន្ទូលទៅគេ ជាពាក្យប្រៀបប្រដូចថា មានមនុស្សម្នាក់ដែលដាំចំការទំពាំងបាយជូរ គាត់បានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងជីកទីជាន់ផ្លែ និងសង់ប៉ម ហើយប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចចេញពីស្រុកនោះទៅ
2. ដល់រដូវហើយ គាត់ចាត់បាវម្នាក់ទៅឯពួកអ្នកធ្វើចំការ ដើម្បីនឹងទទួលផលខ្លះពីពួកអ្នកទាំងនោះ
3. តែគេចាប់បាវនោះវាយ ហើយឲ្យត្រឡប់ទៅវិញទទេ
4. គាត់ចាត់បាវ១ទៀតឲ្យទៅឯគេ តែគេចោលបាវនោះនឹងថ្ម ទាំងវាយក្បាល ហើយបណ្តេញឲ្យទៅវិញ ទាំងជេរប្រមាថផង
5. គាត់ក៏ចាត់ម្នាក់ទៀត តែគេសំឡាប់អ្នកនោះបង់ ក៏បានចាត់ជាច្រើននាក់ទៅទៀត ខ្លះត្រូវគេវាយ ខ្លះត្រូវគេសំឡាប់ចោល
6. គាត់នៅមានកូនសំឡាញ់តែ១ ក៏ចាត់កូននោះឲ្យទៅឯគេក្រោយបង្អស់ ដោយគិតថា គេនឹងកោតខ្លាចដល់កូនអញ
7. តែពួកអ្នកធ្វើចំការនោះ គេនិយាយគ្នាថា នេះជាកូនគ្រងមរដក ចូរយើងសំឡាប់វាចេញ នោះមរដកនេះនឹងបានមកលើយើងរាល់គ្នាវិញ
8. រួចគេចាប់កូនគាត់ សំឡាប់បោះចោលទៅក្រៅចំការទៅ