ម៉ាកុស 1:11-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. រួច​ឮ​សំឡេង​ពី​លើ​មេឃ​ថា ឯង​ជា​កូន​ស្ងួនភ្ងា​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់

12. ស្រាប់​តែ​ព្រះ‌វិញ្ញាណ​បង្ខំ​ទ្រង់​ឲ្យ​យាង​ទៅ​ឯ​ទី​រហោ‌ស្ថាន

13. ទ្រង់​ក៏​គង់​នៅ​ទី​នោះ​៤០​ថ្ងៃ ជា​មួយ​នឹង​អស់​ទាំង​សត្វ​ព្រៃ ហើយ​ត្រូវ​អារក្ស‌សាតាំង​ល្បួង រួច​មាន​ពួក​ទេវតា​មក​គាល់​បំរើ​ទ្រង់។

14. គ្រា​ក្រោយ​ដែល​គេ​បញ្ជូន​យ៉ូហាន​ទៅ​ផុត​ហើយ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ក្នុង​ស្រុក​កាលី‌ឡេ​វិញ ព្រម​ទាំង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ​ថា

15. ពេល​វេលា​បាន​សំរេច​ហើយ នគរ​ព្រះ​ជិត​មក​ដល់ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ។

16. កាល​ព្រះ‌យេស៊ូវ​កំពុង​តែ​យាង​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ នោះ​ទ្រង់​ទត​ឃើញ​ស៊ីម៉ូន និង​អនទ្រេ ជា​ប្អូន​កំពុង​តែ​ទំលាក់​អួន​ក្នុង​សមុទ្រ ដ្បិត​គេ​ជា​អ្នក​នេសាទ​ត្រី

17. ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ថា ចូរ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​ឲ្យ​អ្នក​នេសាទ​មនុស្ស​វិញ

18. គេ​ក៏​ទុក​អួន​ចោល ហើយ​ដើរ​តាម​ទ្រង់​ជា​១​រំពេច​ទៅ

19. លុះ​ទ្រង់​យាង​ហួស​ពី​នោះ​បន្តិច ក៏​ទត​ឃើញ​យ៉ាកុប ជា​កូន​សេបេដេ និង​យ៉ូហាន ជា​ប្អូន នៅ​ក្នុង​ទូក កំពុង​តែ​ជួស‌ជុល​អួន

20. ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​គេ​មក​ភ្លាម គេ​ក៏​លះ​ចោល​សេបេដេ ជា​ឪពុក នៅ​ក្នុង​ទូក​ជា​មួយ​នឹង​ពួក​ជើង​ឈ្នួល រួច​ដើរ​តាម​ទ្រង់​ទៅ។

21. នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម ហើយ​ទ្រង់​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក

22. គេ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ពី​សេចក្តី​បង្រៀន​របស់​ទ្រង់ ដ្បិត​ទ្រង់​បង្រៀន ដូច​ជា​មាន​អំណាច មិន​ដូច​ជា​ពួក​អាចារ្យ​ទេ

ម៉ាកុស 1