1. វរហើយខ្ញុំ ដ្បិតខ្ញុំដូចជានៅវេលាដែលបេះផ្លែរដូវក្តៅរួចហើយ គឺដូចជាបានប្រឡេះផ្លែទំពាំងបាយជូរជាន់ក្រោយអស់ហើយ គ្មានចង្កោមណាសល់ឲ្យបានស៊ីទេ ចិត្តខ្ញុំប្រាថ្នាចង់បានផ្លែល្វា ដែលទុំដើមរដូវ
2. មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ គេសុទ្ធតែលបចាំកំចាយឈាម គ្រប់គ្នាប្រដេញបងប្អូនខ្លួនដោយមង
3. ដៃគេចាប់កាន់អំពើអាក្រក់ប្រុងនឹងធ្វើដោយខ្មីឃ្មាត ឯចៅហ្វាយ គេក៏សូម ហើយចៅក្រមក៏ប្រុងនឹងស៊ីសំណូកដែរ ឯអ្នកធំ គេពោលពីសេចក្តីប៉ងប្រាថ្នាអាក្រក់ ដែលនៅក្នុងចិត្តខ្លួន គឺយ៉ាងនោះឯងដែលគេប្រមុំការអាក្រក់របស់គេ
4. មនុស្សល្អបំផុតនៅក្នុងពួកគេ ក៏ប្រៀបដូចជាបន្លា ហើយអ្នកដែលរាប់ជាទៀងត្រង់ ក៏អាក្រក់ជាងរបងធ្វើពីបន្លាទៅទៀត ថ្ងៃនៃពួកចាំយាមរបស់ឯង គឺជាថ្ងៃធ្វើទោសដល់ឯង បានមកដល់ហើយ គ្រានោះ នឹងបានជាគ្រាអាំងឡាំងដល់ឯង
5. កុំឲ្យទុកចិត្តអ្នកជិតខាង ក៏កុំឲ្យជឿមិត្រសំឡាញ់ផង សូម្បីតែនាងដែលឯងឱបនៅនាទ្រូងក៏ចូររក្សាបបូរមាត់ចំពោះនាងដែរ
6. ដ្បិតកូនប្រុសបង្អាប់ឪពុក ហើយកូនស្រីក៏ចចើងទាស់នឹងម្តាយ ឯកូនប្រសាស្រីទាស់ទទឹងនឹងម្តាយក្មេក ហើយខ្មាំងសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះរបស់អ្នកនោះឯង។
7. ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំទ្រង់នឹងស្តាប់ខ្ញុំ