1. ខ្ញុំក៏ថាដូច្នេះទៀត ឱពួកជាប្រមុខនៃយ៉ាកុប និងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែលអើយ ខ្ញុំសូមឲ្យអ្នករាល់គ្នាស្តាប់ខ្ញុំចុះ តើមិនគួរគប្បីឲ្យអ្នករាល់គ្នាបានស្គាល់សេចក្តីយុត្តិធម៌ទេឬ
2. អ្នករាល់គ្នាដែលស្អប់សេចក្តីល្អ ហើយស្រឡាញ់សេចក្តីអាក្រក់អើយ ជាពួកអ្នកដែលបកស្បែកពីគេចេញ ហើយបេះសាច់ពីឆ្អឹងគេដែរ