5. ដូច្នេះ ឯងនឹងមិនមានអ្នកណាសំរាប់កាន់ខ្សែវាស់តាមឆ្នោត នៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ។
6. គេថា កុំឲ្យទាយឲ្យសោះ អើ ពួកហោរានឹងលែងទាយដល់ពួកយ៉ាងនេះហើយ តែសេចក្តីដំនៀលនឹងមិនផុតឡើយ
7. ឱពួកវង្សយ៉ាកុបអើយ តើហ៊ាននិយាយយ៉ាងនោះឬ ឯព្រះវិញ្ញាណនៃព្រះយេហូវ៉ា តើទ្រង់ត្រូវទុញទាល់ឬ តើទ្រង់ឬអី ដែលធ្វើការទាំងនោះ តើពាក្យអញមិនធ្វើល្អ ដល់អ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ទេឬអី
8. ពីមុនមក រាស្ត្រអញបានលើកគ្នា ដូចជាខ្មាំងសត្រូវវិញ ឯពួកអ្នកដែលដើរតាមផ្លូវ ដោយសុខសាន្ត នោះឯងរាល់គ្នាតែងតែកន្ត្រាក់យកអាវវែងចេញ ទុកនៅតែអាវខ្លី គឺប្រព្រឹត្តដូចជាមនុស្សដែលត្រឡប់មកពីចំបាំងវិញ