6. ខ្ញុំសូមឲ្យសេចក្តីប្រកបនៃសេចក្តីជំនឿរបស់អ្នក បានកើតការឡើង ឲ្យបានយល់ព្រមតាមគ្រប់ទាំងការល្អ ដែលនៅក្នុងខ្លួនយើង សំរាប់ព្រះគ្រីស្ទយេស៊ូវ
7. ដ្បិត ឱប្អូនអើយ យើងខ្ញុំមានសេចក្តីអំណរ និងសេចក្តីក្សាន្តចិត្តជាខ្លាំងដែរ ដោយសារសេចក្តីស្រឡាញ់របស់អ្នក ពីព្រោះចិត្តនៃពួកបរិសុទ្ធ បានស្បើយល្ហែ ដោយសារអ្នក។
8. ដូច្នេះ ទោះបើខ្ញុំមានអំណាចជាច្រើន ក្នុងព្រះគ្រីស្ទ និងអាចបង្គាប់ឲ្យអ្នកធ្វើការដែលគួរគប្បីនេះក៏ដោយ
9. គង់តែខ្ញុំ ឈ្មោះប៉ុល ជាអ្នកមានវ័យចាស់ហើយ ដែលឥឡូវនេះ បានជាប់គុក ដោយព្រោះព្រះយេស៊ូវគ្រីស្ទផង ខ្ញុំសូមទូន្មានដល់អ្នក ដោយសេចក្តីស្រឡាញ់វិញ
10. ខ្ញុំអង្វរអ្នកជំនួសកូនខ្ញុំ គឺឈ្មោះអូនេស៊ីមនេះ ដែលខ្ញុំបានបង្កើតក្នុងវេលាជាប់ចំណង
11. ពីដើមជាអ្នកគ្មានប្រយោជន៍ដល់អ្នកទេ តែឥឡូវនេះ មានប្រយោជន៍ដល់ទាំងអ្នក និងខ្ញុំផង ខ្ញុំចាត់គាត់មកឯអ្នកវិញ
12. សូមអ្នកទទួលគាត់ចុះ ព្រោះជាដួងចិត្តរបស់ខ្ញុំហើយ
13. ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយនឹងខ្ញុំណាស់ ដើម្បីឲ្យគាត់បំរើខ្ញុំជំនួសអ្នក ដែលខ្ញុំនៅជាប់ចំណង ដោយព្រោះដំណឹងល្អ
14. តែខ្ញុំមិនចង់ធ្វើអ្វីទេ លើកតែអ្នកយល់ព្រមដែរ ដើម្បីកុំឲ្យអ្នកធ្វើគុណទាំងបង្ខំឡើយ គឺចង់ឲ្យបានធ្វើដោយស្ម័គ្រចិត្តវិញ
15. ដ្បិតប្រហែលជាដោយហេតុនោះ បានជាគាត់ឃ្លាតចេញពីអ្នកទៅជាយូរបន្តិច ដើម្បីឲ្យអ្នកបានគាត់វិញ ឲ្យនៅជាប់ជាដរាបទៅ
16. តែមិនមែនដូចជាបាវបំរើទៀតឡើយ គឺលើសជាងបាវបំរើទៅទៀត ទុកដូចជាប្អូនស្ងួនភ្ងាវិញ គឺដល់ខ្ញុំជាដើម ហើយដល់អ្នក តើលើសជាងយ៉ាងណាទៅ ទាំងខាងសាច់ឈាម និងក្នុងព្រះអម្ចាស់ផង