6. យើងខ្ញុំបានហុចដៃទៅឯពួកសាសន៍អេស៊ីព្ទ និងពួកសាសន៍អាសស៊ើរផង ដើម្បីឲ្យបានអាហារបរិភោគ
7. ពួកអយ្យកោយើងខ្ញុំបានធ្វើបាបហើយក៏វិនាសអស់ទៅ ឯយើងខ្ញុំក៏បានត្រូវរងអំពើទុច្ចរិតរបស់គាត់ដែរ
8. មានពួកអ្នកបំរើធ្វើជាចៅហ្វាយលើយើងខ្ញុំ ឥតមានអ្នកណានឹងដោះយើងខ្ញុំឲ្យរួចពីកណ្តាប់ដៃគេឡើយ
9. យើងខ្ញុំបានអាហារមក ដោយប្រថុយជីវិតចំពោះដាវនៅទីរហោស្ថាន
10. ស្បែកយើងខ្ញុំក្តៅដូចជាជើងក្រាន ដោយព្រោះកំដៅនៃការអត់ឃ្លាន
11. គេបានចាប់កំហែងពួកស្រីនៅក្រុងស៊ីយ៉ូន និងពួកក្រមុំៗនៅអស់ទាំងទីក្រុងនៃស្រុកយូដា
12. ឯពួកចៅហ្វាយ បានត្រូវគេចងដៃព្យួរ ហើយគេមិនខ្លាចមុខពួកចាស់ទុំទេ
13. ពួកកំឡោះៗ បានត្រូវសែងត្បាល់កិន ហើយកូនក្មេងដើរព័ន្ធជើងទ្រេតទ្រោតក្រោមបាច់ឱស
14. ពួកចាស់ទុំបានផុតបាត់ពីទ្វារក្រុងទៅ ហើយពួកកំឡោះៗក៏លែងលេងភ្លេងទៀត
15. ឯសេចក្តីអំណររបស់ចិត្តយើងខ្ញុំបានរលត់ទៅ ហើយការលោតកញ្ឆេងរបស់យើងខ្ញុំ បានត្រឡប់ទៅជាការសោយសោកវិញ
16. មកុដបានធ្លាក់ចុះពីក្បាលយើងខ្ញុំហើយ វរហើយយើងខ្ញុំ ពីព្រោះយើងខ្ញុំបានធ្វើបាប