11. គេបានចាប់កំហែងពួកស្រីនៅក្រុងស៊ីយ៉ូន និងពួកក្រមុំៗនៅអស់ទាំងទីក្រុងនៃស្រុកយូដា
12. ឯពួកចៅហ្វាយ បានត្រូវគេចងដៃព្យួរ ហើយគេមិនខ្លាចមុខពួកចាស់ទុំទេ
13. ពួកកំឡោះៗ បានត្រូវសែងត្បាល់កិន ហើយកូនក្មេងដើរព័ន្ធជើងទ្រេតទ្រោតក្រោមបាច់ឱស
14. ពួកចាស់ទុំបានផុតបាត់ពីទ្វារក្រុងទៅ ហើយពួកកំឡោះៗក៏លែងលេងភ្លេងទៀត
15. ឯសេចក្តីអំណររបស់ចិត្តយើងខ្ញុំបានរលត់ទៅ ហើយការលោតកញ្ឆេងរបស់យើងខ្ញុំ បានត្រឡប់ទៅជាការសោយសោកវិញ
16. មកុដបានធ្លាក់ចុះពីក្បាលយើងខ្ញុំហើយ វរហើយយើងខ្ញុំ ពីព្រោះយើងខ្ញុំបានធ្វើបាប
17. ដោយហេតុនេះបានជាចិត្តយើងខ្ញុំស្រយុតចុះ ហើយភ្នែកយើងខ្ញុំក៏បានត្រឡប់ទៅជាងងឹត ដោយព្រោះការទាំងនេះដែរ
18. គឺដោយព្រោះតែភ្នំស៊ីយ៉ូនត្រូវចោលស្ងាត់នៅ ហើយមានតែឆ្កែចចកដើរនៅលើប៉ុណ្ណោះ
19. ឱព្រះយេហូវ៉ាអើយ ទ្រង់គង់នៅអស់កល្បជានិច្ច រាជ្យទ្រង់ក៏ស្ថិតស្ថេរនៅដល់អស់ទាំងដំណមនុស្សតរៀងទៅ
20. ហេតុអ្វីបានជាទ្រង់ភ្លេចយើងខ្ញុំជារៀងរាបដរាប ហើយបោះបង់ចោលយើងខ្ញុំជាយូរអង្វែងដូច្នេះ
21. ឱព្រះយេហូវ៉ាអើយ សូមបំបែរយើងខ្ញុំឲ្យវិលមកឯទ្រង់វិញ នោះយើងខ្ញុំនឹងបានបែរមកហើយ សូមកែជីវិតរបស់យើងខ្ញុំឡើងវិញ ដូចជាកាលពីដើម
22. តើទ្រង់បានបោះបង់ចោលយើងខ្ញុំ ជាដាច់ខាតឬ ទ្រង់មានសេចក្តីខ្ញាល់ក្តៅនឹងយើងខ្ញុំយ៉ាងខ្លាំងហើយ។:៚