38. ឯការអាក្រក់ និងការល្អ នោះតើមិនមែនចេញពីព្រះឱស្ឋ របស់ព្រះដ៏ខ្ពស់បំផុតមកទេឬអី
39. ដូច្នេះ ហេតុអ្វីបានជាមនុស្សរស់ត្រូវត្អូញត្អែរ គឺមនុស្សណាដែលរងទោស ដោយព្រោះអំពើបាបដែលខ្លួនបានប្រព្រឹត្តដូច្នេះ។
40. ចូរយើងពិចារណា ហើយល្បងលផ្លូវដែលយើងប្រព្រឹត្ត រួចត្រឡប់បែរទៅឯព្រះយេហូវ៉ាវិញចុះ
41. ចូរឲ្យយើងដំរង់ចិត្តឡើងទៅឯព្រះ ដែលគង់នៅស្ថានសួគ៌ ជាមួយនឹងដៃយើងផង
42. យើងខ្ញុំបានរំលង ព្រមទាំងបះបោរហើយ ទ្រង់មិនបានអត់ទោសឲ្យទេ
43. ទ្រង់បានគ្រលុំអង្គ ដោយសេចក្តីខ្ញាល់ ហើយដេញតាមយើងខ្ញុំ ទ្រង់បានប្រហារជីវិត ឥតប្រណីសោះ
44. ទ្រង់បាំងអង្គដោយពពក ដើម្បីមិនឲ្យសេចក្តីអធិស្ឋានណាចូលទៅដល់បានឡើយ
45. ទ្រង់បានធ្វើឲ្យយើងខ្ញុំទៅជាកាក ហើយជាសំរាម នៅកណ្តាលអស់ទាំងសាសន៍
46. ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់យើងខ្ញុំ បានហាមាត់ធំដាក់យើងខ្ញុំ
47. ចំណែករបស់យើងខ្ញុំ គឺជាសេចក្តីភ័យខ្លាច ហើយនឹងរណ្តៅ ព្រមទាំងសេចក្តីបំផ្លាញ និងសេចក្តីវិនាសផង
48. ភ្នែកខ្ញុំហូរចេញជាផ្លូវទឹក ដោយព្រោះការបំផ្លាញកូនស្រីរបស់សាសន៍ខ្ញុំ
49. ភ្នែកខ្ញុំនឹងហូរសស្រាក់ឥតឈប់ឈរ ឥតស្រាកឡើយ
50. ទាល់តែព្រះយេហូវ៉ាទ្រង់ឈ្ងោកមើល ហើយពិចារណាពីស្ថានសួគ៌មក
51. ភ្នែកខ្ញុំធ្វើឲ្យចិត្តខ្ញុំកើតទុក្ខ ដោយព្រោះពួកកូនស្រីនៃក្រុងរបស់ខ្ញុំ
52. ពួកអ្នកដែលជាខ្មាំងសត្រូវនឹងខ្ញុំ ដោយឥតហេតុគេបានដេញតាមខ្ញុំ ដូចជាដេញតាមសត្វស្លាប
53. គេបានកាត់ជីវិតខ្ញុំចេញ ដោយដាក់គុកងងឹត ហើយបានទាំងដាក់ថ្មសន្ធប់ពីលើខ្ញុំផង