20. ឱព្រះយេហូវ៉ាអើយ សូមទតពិចារណាមើល ដែលទ្រង់បានធ្វើការនេះដល់អ្នកណា តើត្រូវឲ្យពួកស្រីៗស៊ីកូនខ្លួន គឺជាកូនដែលម្តាយបីក្រសោបនៅដៃឬអី តើពួកសង្ឃ និងពួកហោរានឹងត្រូវគេសំឡាប់ នៅក្នុងទីបរិសុទ្ធនៃព្រះអម្ចាស់ឬ
21. ទាំងពួកជំទង់ និងពួកចាស់ៗសុទ្ធតែដេកនៅតាមផ្លូវ ឯពួកក្រមុំ និងពួកកំឡោះៗរបស់ខ្ញុំម្ចាស់ គេបានដួលស្លាប់ដោយដាវ ទ្រង់បានប្រហារជីវិតគេ ក្នុងថ្ងៃដែលទ្រង់ខ្ញាល់ ទ្រង់បានកាប់សំឡាប់គេ ឥតប្រណីឡើយ
22. ទ្រង់បានហៅប្រមូល ដូចជានៅថ្ងៃបុណ្យមុតមាំ ឲ្យសេចក្តីស្ញែងខ្លាចមកលើខ្ញុំម្ចាស់នៅគ្រប់ជុំវិញ គ្មានអ្នកណារត់រួច ឬសល់នៅ ក្នុងថ្ងៃនៃសេចក្តីខ្ញាល់របស់ព្រះយេហូវ៉ាឡើយ ពួកកូនដែលខ្ញុំម្ចាស់បានបីក្រសោបនៅដៃ ហើយបានបីបាច់ចិញ្ចឹមមក នោះខ្មាំងសត្រូវរបស់ខ្ញុំម្ចាស់បានសំឡាប់អស់ហើយ។