8. ៙ យើងមានប្អូនស្រី១ មិនទាន់ដុះដោះនៅឡើយតើយើងនឹងធ្វើយ៉ាងណាចំពោះប្អូនយើងនៅថ្ងៃដែលមានគេមកដណ្តឹង។
9. ៙ បើនាងជាកំផែង យើងនឹងធ្វើប៉មពីប្រាក់នៅពីលើបើសិនជានាងជាផ្ទាំងទ្វារ នោះយើងនឹងធ្វើក្របពីឈើតាត្រៅឲ្យនាង។
10. ៙ ឯខ្ញុំជាកំផែងពិត ដោះរបស់ខ្ញុំជាប៉មហើយតាំងពីនោះខ្ញុំនៅចំពោះព្រះនេត្រទ្រង់ ដូចជាអ្នកដែលបណ្តាលឲ្យមានសេចក្តីសុខ
11. ស្តេចសាឡូម៉ូនទ្រង់មានចំការទំពាំងបាយជូរនៅត្រង់បាល-ហាម៉ូនទ្រង់បានប្រវាស់ទៅឲ្យពួកអ្នកដទៃធ្វើដែលពួកនោះគ្រប់ៗគ្នាត្រូវនាំយកប្រាក់១ពាន់ដួងមកថ្វាយដើម្បីឲ្យបានផលចំការនោះ