4. កនាងប្រៀបដូចជាប៉មធ្វើពីភ្លុកភ្នែកនាងដូចស្រះទឹកនៅក្រុងហែសបូនដែលនៅជិតទ្វារបាត-រ៉ាប៊ីមច្រមុះនាងដូចជាប៉មល្បាណូន ដែលបែរទៅខាងដាម៉ាស
5. ក្បាលដែលនៅលើខ្លួននាងដូចជាភ្នំកើមែលសក់ក្បាលនាងមើលទៅដូចជាពណ៌ស្វាយស្តេចទ្រង់ជាប់ចិត្តដោយដុំសក់នោះ។
6. ៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អហើយប្រិមប្រិយ គួររីករាយណាស់ហ្ន៎
7. កំពស់ឯងដូចជាដើមលម៉ើហើយដោះឯងដូចជាចង្កោមផ្លែលម៉ើ
8. អញបានថា អញនឹងឡើងដើមនោះអញនឹងចាប់ធាងតោងឡើងសូមឲ្យដោះឯងបានដូចជាចង្កោមទំពាំងបាយជូរហើយក្លិនខ្យល់ដង្ហើមឯងបានដូចជាផ្លែសារី
9. និងមាត់ឯងក្រអូបដូចជាស្រាទំពាំងបាយជូរយ៉ាងឯកដែលហូរចុះទៅដោយស្រួល សំរាប់មាសសំឡាញ់អញក៏ធ្វើឲ្យបបូរមាត់មនុស្សដេកលក់បាននិយាយឡើង។
10. ៙ ខ្ញុំម្ចាស់ជារបស់ផងស្ងួនសំឡាញ់នៃខ្ញុំហើយទ្រង់មានសេចក្តីប៉ងប្រាថ្នាចំពោះរូបខ្ញុំម្ចាស់
11. ឱស្ងួនសំឡាញ់អើយ សូមមកយើងនឹងចេញទៅឯវាលសូមឲ្យយើងស្នាក់នៅតាមភូមិគេ
12. យើងនឹងឡើងទៅឯចំការទំពាំងបាយជូរពីព្រលឹមសូមឲ្យយើងទៅមើលបើទំពាំងបាយជូរបានប៉ិចឡើងឬមានផ្កាហើយឬនៅហើយបើដើមទទឹមកំពុងផ្កាឬទេនៅទីនោះខ្ញុំម្ចាស់នឹងប្រគល់សេចក្តីស្រឡាញ់ថ្វាយទ្រង់