10. ៙ ខ្ញុំម្ចាស់ជារបស់ផងស្ងួនសំឡាញ់នៃខ្ញុំហើយទ្រង់មានសេចក្តីប៉ងប្រាថ្នាចំពោះរូបខ្ញុំម្ចាស់
11. ឱស្ងួនសំឡាញ់អើយ សូមមកយើងនឹងចេញទៅឯវាលសូមឲ្យយើងស្នាក់នៅតាមភូមិគេ
12. យើងនឹងឡើងទៅឯចំការទំពាំងបាយជូរពីព្រលឹមសូមឲ្យយើងទៅមើលបើទំពាំងបាយជូរបានប៉ិចឡើងឬមានផ្កាហើយឬនៅហើយបើដើមទទឹមកំពុងផ្កាឬទេនៅទីនោះខ្ញុំម្ចាស់នឹងប្រគល់សេចក្តីស្រឡាញ់ថ្វាយទ្រង់
13. ផ្លែស្នេហ៍ផ្សាយក្លិនក្រអូបសុសសាយទៅឱស្ងួនសំឡាញ់ខ្ញុំម្ចាស់អើយនៅមាត់ទ្វាផ្ទះយើងមានផលយ៉ាងវិសេសគ្រប់មុខទាំងថ្មី និងចាស់ផង ដែលខ្ញុំម្ចាស់បានប្រមូលទុកសំរាប់ទ្រង់។