1. ឱនាង ជាអ្នកមានត្រកូលខ្ពស់អើយជើងនាងល្អណាស់ហ្ន៎ ដោយពាក់ស្បែកជើងដូច្នេះត្រគាកដែលរៀវក្លំរបស់នាងដូចជាត្បូងជាស្នាដៃនៃជាងឆ្នៃយ៉ាងជំនាញ
2. ផ្ចិតនាងរាងដូចជាកែវក្រពុំដែលឥតខ្វះស្រាទំពាំងបាយជូរលាយណាឡើយពោះនាងប្រៀបដូចជាគំនរស្រូវសាលីមានផ្កាកំភ្លឹងដោតជុំវិញ
3. ដោះនាងទាំង២ដូចជាកូនក្តាន់២ដែលជាកូនភ្លោះរបស់មេ១
4. កនាងប្រៀបដូចជាប៉មធ្វើពីភ្លុកភ្នែកនាងដូចស្រះទឹកនៅក្រុងហែសបូនដែលនៅជិតទ្វារបាត-រ៉ាប៊ីមច្រមុះនាងដូចជាប៉មល្បាណូន ដែលបែរទៅខាងដាម៉ាស
5. ក្បាលដែលនៅលើខ្លួននាងដូចជាភ្នំកើមែលសក់ក្បាលនាងមើលទៅដូចជាពណ៌ស្វាយស្តេចទ្រង់ជាប់ចិត្តដោយដុំសក់នោះ។
6. ៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អហើយប្រិមប្រិយ គួររីករាយណាស់ហ្ន៎
7. កំពស់ឯងដូចជាដើមលម៉ើហើយដោះឯងដូចជាចង្កោមផ្លែលម៉ើ
8. អញបានថា អញនឹងឡើងដើមនោះអញនឹងចាប់ធាងតោងឡើងសូមឲ្យដោះឯងបានដូចជាចង្កោមទំពាំងបាយជូរហើយក្លិនខ្យល់ដង្ហើមឯងបានដូចជាផ្លែសារី
9. និងមាត់ឯងក្រអូបដូចជាស្រាទំពាំងបាយជូរយ៉ាងឯកដែលហូរចុះទៅដោយស្រួល សំរាប់មាសសំឡាញ់អញក៏ធ្វើឲ្យបបូរមាត់មនុស្សដេកលក់បាននិយាយឡើង។