1. ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយតើស្ងួនសំឡាញ់របស់នាងបានទៅឯណាដើម្បីឲ្យយើងស្វែងរកទ្រង់ជាមួយនឹងនាងផងតើស្ងួនសំឡាញ់របស់នាងបានបែរទៅខាងណា។
2. ៙ ស្ងួនសំឡាញ់របស់ខ្ញុំបានចុះទៅឯសួនច្បាររបស់ទ្រង់គឺទៅឯទីដាំគ្រឿងក្រអូបដើម្បីឃ្វាលសត្វនៅក្នុងសួនច្បារ ហើយនឹងបេះផ្កាកំភ្លឹង
3. ខ្ញុំជារបស់ផងស្ងួនសំឡាញ់នៃខ្ញុំ ហើយទ្រង់ជារបស់ផងខ្ញុំដែរទ្រង់ឃ្វាលហ្វូងសត្វនៅទីមានផ្កាកំភ្លឹង។