10. ៙ ស្ងួនសំឡាញ់របស់ខ្ញុំសម្បុរស មានថ្ពាល់ក្រហមទ្រង់ជាឯកអង្គក្នុងពួក១ម៉ឺននាក់
11. ព្រះសិរទ្រង់ល្អ ដូចជាមាសនព្វគុណព្រះកេសាទ្រង់រំកាញ់ ហើយខ្មៅដូចសារិកា
12. ព្រះនេត្រទ្រង់ដូចជាព្រាបនៅមាត់ផ្លូវទឹកដែលលាងដោយទឹកដោះ ហើយដាំក្នុងគ្រោងយ៉ាងសមល្អ
13. ព្រះគណ្ឌៈទ្រង់ដូចជាទីដាំគ្រឿងក្រអូបដូចជាដំណាំស្មៅមានក្លិនផ្អែមព្រះរឹមទ្រង់ដូចជាផ្កាកំភ្លឹងដែលស្រក់ទឹកក្រអូប
14. ព្រះហស្តទ្រង់ដូចជាចិញ្ចៀនមាសដាំដោយត្បូងបេរីលព្រះកាយទ្រង់ដូចជារចនាភ្លុកស្រោបដោយនិលរតន៍
15. ព្រះបាទទ្រង់ដូចជាសសរថ្មកែវតម្កល់នៅលើជើងមាសនព្វគុណឯភាពទ្រង់មានលំអដូចជាភ្នំល្បាណូនវិសេសដូចជាដើមតាត្រៅ
16. ព្រះឱស្ឋទ្រង់ក៏ផ្អែមក្រអូបអើ ទ្រង់គួរស្រឡាញ់ពេញទីហើយឱពួកកូនស្រីក្រុងយេរូសាឡិមអើយនេះហើយជាស្ងួនសំឡាញ់ ហើយជាភឿនជីវិតរបស់ខ្ញុំ។