1. ឱប្អូន ជាប្រពន្ធអើយអញបានចូលមកក្នុងសួនច្បារអញហើយអញបានបេះជ័រល្វីងទេស និងគ្រឿងក្រអូបរបស់អញអញបានបរិភោគសំណុំ និងទឹកឃ្មុំរបស់អញអញបានផឹកស្រាទំពាំងបាយជូរ និងទឹកដោះគោហើយឱសំឡាញ់រាល់គ្នាអើយ ចូរពិសាចុះឱមាសសំឡាញ់អើយ ចូរផឹកចុះ អើ ផឹកឲ្យបរិបូរទៅ។
2. ៙ ខ្ញុំបានដេកលក់ហើយ តែចិត្តខ្ញុំនៅភ្ញាក់ទេនោះឮសំឡេងរបស់ស្ងួនសំឡាញ់ខ្ញុំ ទ្រង់គោះទ្វារថាឱប្អូន ជាមាសសំឡាញ់ ឱព្រាបរបស់អញជាអ្នករិសុទ្ធរបស់អញអើយចូរបើកទ្វារឲ្យអញផងដ្បិតក្បាលអញទទឹកជោកដោយសន្សើមសរសៃសក់អញផង ដោយទឹកដែលធ្លាក់នៅពេលយប់