8. ប្រពន្ធអើយ ចូរមកពីភ្នំល្បាណូនជាមួយនឹងអញចុះគឺពីភ្នំល្បាណូនទៅមើលពីកំពូលភ្នំអាម៉ាណាពីកំពូលភ្នំសេនារ ហើយនឹងកំពូលភ្នំហ៊ើរម៉ូនផងគឺពីរូងសត្វសិង្ហ ហើយពីភ្នំរបស់ខ្លារខិន
9. ឱប្អូន ជាប្រពន្ធអើយឯងបានចាប់យកដួងចិត្តអញទៅហើយឯងបានចាប់យកដួងចិត្តអញទៅដោយភ្នែកឯងតែ១ដោយសារខ្សែករបស់ឯងតែ១ប៉ុណ្ណោះ
10. ឱប្អូន ជាប្រពន្ធអើយ សេចក្តីស្រឡាញ់របស់នាងល្អវិសេសណាស់ហ្ន៎សេចក្តីស្រឡាញ់របស់ឯងឆ្ងាញ់ជាងស្រាទំពាំងបាយជូរហើយក្លិនប្រេងអប់របស់ឯងក៏ក្រអូបជាងគ្រឿងក្រអូបទាំងឡាយ
11. ឱប្រពន្ធអើយ បបូរមាត់ឯងស្រក់មកជាទឹកឃ្មុំមានទឹកឃ្មុំ នឹងទឹកដោះគោនៅក្រោមអណ្តាតឯងហើយក្លិនសំលៀកបំពាក់របស់ឯងដូចជាក្លិនក្រអូបនៃព្រៃល្បាណូន
12. ប្អូន ជាប្រពន្ធរបស់អញ ប្រៀបដូចជាសួនច្បារដែលរាំងផ្លូវចូលជារន្ធទឹកដែលគេហួងហែង ជាទឹកផុសដែលគេបិទខ្ទប់
13. ត្រួយឯងជាចំការទទឹម មានផ្លែដ៏វិសេសក៏មានដើមក្រពេន និងដើមទេព្វិរូ
14. គឺទេព្វិរូ និងរមៀត ដើមកន្ធាយ ហើយសម្បុរល្វែងនូវដើមឈើទាំងប៉ុន្មានដែលសំរាប់ធ្វើគ្រឿងក្រអូបដែរនិងជ័រល្វីងទេស ក្រឹស្នា ហើយគ្រឿងក្រអូបយ៉ាងសំខាន់ទាំងអស់
15. ឯងជាក្បាលទឹកដែលស្រោចសួនច្បារ ជាអណ្តូងមានទឹករស់ ជាជ្រោះទឹកហូរមកពីភ្នំល្បាណូន។