11. ឱប្រពន្ធអើយ បបូរមាត់ឯងស្រក់មកជាទឹកឃ្មុំមានទឹកឃ្មុំ នឹងទឹកដោះគោនៅក្រោមអណ្តាតឯងហើយក្លិនសំលៀកបំពាក់របស់ឯងដូចជាក្លិនក្រអូបនៃព្រៃល្បាណូន
12. ប្អូន ជាប្រពន្ធរបស់អញ ប្រៀបដូចជាសួនច្បារដែលរាំងផ្លូវចូលជារន្ធទឹកដែលគេហួងហែង ជាទឹកផុសដែលគេបិទខ្ទប់
13. ត្រួយឯងជាចំការទទឹម មានផ្លែដ៏វិសេសក៏មានដើមក្រពេន និងដើមទេព្វិរូ
14. គឺទេព្វិរូ និងរមៀត ដើមកន្ធាយ ហើយសម្បុរល្វែងនូវដើមឈើទាំងប៉ុន្មានដែលសំរាប់ធ្វើគ្រឿងក្រអូបដែរនិងជ័រល្វីងទេស ក្រឹស្នា ហើយគ្រឿងក្រអូបយ៉ាងសំខាន់ទាំងអស់
15. ឯងជាក្បាលទឹកដែលស្រោចសួនច្បារ ជាអណ្តូងមានទឹករស់ ជាជ្រោះទឹកហូរមកពីភ្នំល្បាណូន។
16. ៙ ឱខ្យល់ខាងជើងអើយ ចូរភ្ញាក់ឡើងហើយខ្យល់ខាងត្បូងអើយ ចូរមកចុះចូរបក់មកលើសួនច្បាររបស់ខ្ញុំ ដើម្បីឲ្យក្លិនក្រអូបផ្សាយចេញទៅសូមឲ្យស្ងួនសំឡាញ់របស់ខ្ញុំចូលមកក្នុងសួនច្បារទ្រង់ហើយសោយផលដ៏មានឱជារសរបស់ទ្រង់ចុះ។