1. មាសសំឡាញ់អើយ ឯងស្រស់បស់ល្អណាស់ហ្ន៎មើល ឯងជាស្រីស្រស់បស់ល្អភ្នែកឯងដែលបាំងដោយស្បៃ មើលទៅដូចជាភ្នែកព្រាបសក់ឯងមានភាពដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំកាឡាត
2. ធ្មេញឯងក៏ដូចជាហ្វូងចៀមដែលទើបនឹងកាត់រោមរួចឡើងមកពីការលាងជំរះវិញជាសត្វដែលមានកូនភ្លោះរៀងរាល់តួឥតមានណាមួយដែលបាត់កូនឡើយ
3. បបូរមាត់ឯងដូចជាអំបោះក្រហម មាត់ឯងក៏ល្អមើលតើកឯងដែលបាំងដោយស្បៃ មើលទៅដូចជាផ្លែទទឹម១ចំហៀង
4. កឯងដូចជាប៉មនៃស្តេចដាវីឌដែលសង់ឡើងសំរាប់ជាទីទុកគ្រឿងអាវុធជាកន្លែងដែលមានខែល១ពាន់ព្យួរទុកគឺជាខែលទាំងប៉ុន្មានរបស់ពួកស្ទាត់ជំនាញ
5. ដោះឯងទាំង២ដូចជាកូនក្តាន់២ដែលជាកូនភ្លោះរបស់មេ១ដែលកំពុងរកស៊ីនៅទីមានផ្កាកំភ្លឹង។
6. ៙ អញនឹងចេញទៅឯភ្នំចន្ទន៍ ហើយដល់ទួលកំញានចាំទាល់តែថ្ងៃត្រជាក់ ហើយស្រមោលបាត់ទៅសិន។
7. ៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អសព្វសារពាង្គឥតមានខ្ចោះនៅខ្លួននាងឡើយ
8. ប្រពន្ធអើយ ចូរមកពីភ្នំល្បាណូនជាមួយនឹងអញចុះគឺពីភ្នំល្បាណូនទៅមើលពីកំពូលភ្នំអាម៉ាណាពីកំពូលភ្នំសេនារ ហើយនឹងកំពូលភ្នំហ៊ើរម៉ូនផងគឺពីរូងសត្វសិង្ហ ហើយពីភ្នំរបស់ខ្លារខិន
9. ឱប្អូន ជាប្រពន្ធអើយឯងបានចាប់យកដួងចិត្តអញទៅហើយឯងបានចាប់យកដួងចិត្តអញទៅដោយភ្នែកឯងតែ១ដោយសារខ្សែករបស់ឯងតែ១ប៉ុណ្ណោះ
10. ឱប្អូន ជាប្រពន្ធអើយ សេចក្តីស្រឡាញ់របស់នាងល្អវិសេសណាស់ហ្ន៎សេចក្តីស្រឡាញ់របស់ឯងឆ្ងាញ់ជាងស្រាទំពាំងបាយជូរហើយក្លិនប្រេងអប់របស់ឯងក៏ក្រអូបជាងគ្រឿងក្រអូបទាំងឡាយ