1. នៅរាត្រីយប់ កំពុងដេកនៅលើដំណេកនោះខ្ញុំក៏ស្វែងរកព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់ខ្ញុំខំស្វែងរក ប៉ុន្តែមិនឃើញទ្រង់សោះ
2. ដូច្នេះ ក៏នឹងថា អញនឹងក្រោកឡើងដើរទៅមកក្នុងទីក្រុងអញនឹងស្វែងរកព្រះអង្គដែលដួងចិត្តអញស្រឡាញ់នៅតាមផ្លូវទាំងប៉ុន្មាន ហើយនៅទីធ្លាផងខ្ញុំក៏ខំស្វែងរក ប៉ុន្តែមិនឃើញទ្រង់សោះ
3. ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង គេប្រទះនឹងខ្ញុំហើយខ្ញុំសួរគេថា អ្នករាល់គ្នាបានឃើញព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់ឬទេ
4. ខ្ញុំបានដើរហួសពីគេតែបន្តិចទេស្រាប់តែប្រទះនឹងព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់ខ្ញុំបានចាប់អង្គទ្រង់ មិនព្រមឲ្យទ្រង់ឃ្លាតទៅឡើយទាល់តែខ្ញុំបាននាំចូលទៅក្នុងផ្ទះរបស់ម្តាយខ្ញុំគឺក្នុងបន្ទប់របស់អ្នកដែលមានគភ៌បង្កើតខ្ញុំមក។
5. ៙ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថដោយនូវពួកប្រើសនិងពួកក្តាន់នៅវាលថានាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសំឡាញ់របស់ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះទ័យ។
6. ៙ តើអ្នកណានុ៎ះ ដែលឡើងពីទីរហោស្ថានមកមានហុយដូចជាផ្សែង មានអប់ខ្លួនដោយខ្លឹមចន្ទន៍និងកំញានព្រមទាំងម្សៅក្រអូបគ្រប់យ៉ាងរបស់ពួកជំនួញដូច្នេះ
7. នុ៎ះន៍ គឺជាព្រះវសែងរបស់សាឡូម៉ូនមានមនុស្សស្ទាត់ជំនួញក្នុងពួកខ្លាំងពូកែនៃសាសន៍អ៊ីស្រាអែល៦០នាក់ហែហមទ្រង់
8. គ្រប់គ្នាមានដាវ ហើយក៏ថ្នឹកខាងចំបាំងគ្រប់គ្នានែបដាវនៅត្រគាកក្រែងមានហេតុភ័យនៅរាត្រីយប់។
9. ស្តេចសាឡូម៉ូនបានធ្វើព្រះវ១សំរាប់ទ្រង់ដោយឈើពីព្រៃល្បាណូន
10. ទ្រង់ធ្វើសសរដោយប្រាក់ ក្រាលកំរាលដោយមាសទីគង់បានធ្វើពីសំពត់ពណ៌ស្វាយហើយខាងក្នុងមានសំពត់ដែលពួកកូនស្រីៗក្រុងយេរូសាឡិមបានប៉ាក់ដោយសេចក្តីស្រឡាញ់។