1. ខ្ញុំជាផ្កាកុឡាបដែលដុះនៅវាលសារ៉ុនជាផ្កាកំភ្លឹងដែលដុះនៅច្រកភ្នំ។
2. ៙ មាសសំឡាញ់របស់អញនៅកណ្តាលពួកកូនស្រីៗប្រៀបដូចជាកំភ្លឹងដុះនៅកណ្តាលគុម្ពបន្លា។
3. ស្ងួនសំឡាញ់របស់ខ្ញុំនៅកណ្តាលពួកកូនប្រុសៗនោះប្រៀបដូចជាដើមសារី នាកណ្តាលពួកឈើនៅព្រៃខ្ញុំបានអង្គុយក្រោមម្លប់នៃទ្រង់ ដោយចិត្តរីករាយជាខ្លាំងហើយផ្លែរបស់ទ្រង់ក៏មានរសផ្អែមដល់អណ្តាតខ្ញុំ
4. ទ្រង់បាននាំខ្ញុំទៅឯផ្ទះស៊ីលៀងហើយទង់របស់ទ្រង់ដែលនៅពីលើខ្ញុំគឺជាសេចក្តីស្រឡាញ់
5. សូមទប់ទល់ខ្ញុំដោយផែនទំពាំងបាយជូរហើយចំរើនកំឡាំងខ្ញុំដោយផ្លែសារីផងដ្បិតខ្ញុំឈឺដោយរោគស្រឡាញ់
6. ព្រះហស្តឆ្វេងទ្រង់ទ្រក្បាលខ្ញុំហើយព្រះហស្តស្តាំក៏ឱបខ្ញុំ
7. ឱពួកកូនស្រីក្រុងយេរូសាឡិមអើយខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថដោយនូវពួកប្រើសនិងពួកក្តាន់នៅវាលថានាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសំឡាញ់របស់ខ្ញុំឡើយចាំទាល់តែទ្រង់សព្វព្រះទ័យ។
8. ៙ នុ៎ះន៏ សំឡេងរបស់ស្ងួនសំឡាញ់ខ្ញុំមើល ទ្រង់មកហើយ កំពុងតែផ្លោះនៅលើភ្នំហើយលោតសំទុះក្អែក នៅលើទួល
9. ស្ងួនសំឡាញ់របស់ខ្ញុំប្រៀបដូចជាប្រើស ឬក្តាន់ស្ទាវមើល ទ្រង់ឈរនៅខាងក្រៅកំផែងហើយទ្រង់អើតមើលតាមបង្អួចហើយក្រឡេកមើលតាមចន្លោះប្រដឹស។
10. ៙ ស្ងួនសំឡាញ់របស់ខ្ញុំបានមានព្រះបន្ទូលនឹងខ្ញុំថាមាសសំឡាញ់អើយ ចូរក្រោកឡើងស្រស់ប្រិមប្រិយអើយ ចូរចេញមក
11. ដ្បិតមើល រដូវរងាកន្លងទៅហើយភ្លៀងក៏រាំងស្រឡះហើយដែរ