9. ៙ ឱមាសសំឡាញ់អើយអញបានប្រៀបឯងដូចជាសេះទឹមរាជរថរបស់ផារ៉ោន
10. ថ្ពាល់ឯងស្រស់ល្អសមនឹងគ្រឿងតែងហើយកឯងផង ដែលប្រដាប់ដោយខ្សែដូច្នេះ
11. យើងនឹងធ្វើប្រតោកមាសដាំដោយប្រាក់ឲ្យឯង។
12. ៙ កំពុងដែលស្តេចទ្រង់គង់នៅតុនោះប្រេងទេព្វិរូរបស់ខ្ញុំបានផ្សាយក្លិនក្រអូបទៅ
13. ស្ងួនសំឡាញ់របស់ខ្ញុំជាកញ្ចប់កំញាននៅនារវាងដោះខ្ញុំទាំង២ដល់ខ្ញុំ
14. ស្ងួនសំឡាញ់របស់ខ្ញុំក៏ដូចជាកញ្ចុំផ្កាក្រពេនដល់ខ្ញុំដែលដុះនៅក្នុងចំការទំពាំងបាយជូរស្រុកអេន-កេឌី។
15. ៙ មើល ឯងស្រស់បស់ល្អ មាសសំឡាញ់អើយមើល ឯងស្រស់បស់ល្អណាស់ភ្នែកឯងដូចជាភ្នែកព្រាប។
16. ៙ មើល ព្រះអង្គក៏ល្អ ស្ងួនសំឡាញ់អើយអើ ទ្រង់គួរស្រឡាញ់ណាស់