6. រួចអែសរ៉ាលោកក៏សូមឲ្យព្រះយេហូវ៉ា ជាព្រះដ៏ធំ បានប្រកបដោយព្រះពរ ពួកបណ្តាជនក៏ទទួលថា អាម៉ែនៗ ដោយប្រទូលដៃឡើង រួចឱនក្បាល ហើយក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំដល់ព្រះយេហូវ៉ា
7. ឯយេសួរ បានី សេរេប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អាសេយ៉ា កេលីថា អ័សារា យ៉ូសាបាឌ ហាណាន ពេឡាយ៉ា និងពួកលេវី គេពន្យល់ក្រឹត្យវិន័យដល់ពួកជន កំពុងដែលពួកជនឈរនឹង នៅកន្លែងរបស់គេ
8. ពួកអ្នកទាំងនោះបានអានមើល ក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងស្រាយន័យសេចក្តីឲ្យគេបានយល់បទដែលអានមើលនោះ។
9. ឯនេហេមា ដែលជាចៅហ្វាយទីក្រុង និងស្មៀនអែសរ៉ា ដ៏ជាសង្ឃ ព្រមទាំងពួកលេវីដែលបង្ហាត់បង្រៀនដល់ពួកជន គេក៏និយាយនឹងពួកជនទាំងឡាយថា ថ្ងៃនេះជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា កុំឲ្យសុបសៅ ឬយំយែកអ្វីឡើយ នេះដ្បិតជនទាំងឡាយបានយំ ដោយឮពាក្យក្នុងក្រឹត្យវិន័យនោះ
10. លោកក៏ប្រាប់ដល់គេថា ចូរទៅចុះ ចូរបរិភោគរបស់ចំងាញ់ និងគ្រឿងបង្អែមទៅ ហើយជូនខ្លះដល់អ្នកណាដែលគ្មានអ្វីរៀបឲ្យផង ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ ដល់ព្រះអម្ចាស់នៃយើងរាល់គ្នា ក៏កុំឲ្យមានចិត្តព្រួយឡើយ ពីព្រោះសេចក្តីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា